មហា

ឧ
បាព្រះសង្ឃដែលត្រូវបានផ្សឹកមួយអង្គ និងដែលត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញ កាលពីដើមខែនេះពីបទមានអាវុធ ឯកសារក្លែងក្លាយ និងថ្នាំញៀនមេតំហ្វេតាមីន បានប្រាប់សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញថា ខ្លួននិងចុងចោទម្នាក់ទៀតមិនដែលមានវត្ថុខុសច្បាប់ណាមួយឡើយ។សិកាសង្ឃនាំគ្នាតវ៉ានៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ ខណៈអតីតព្រះសង្ឃព្រះនាម
ជា វណ្ណដា ដែលមកពីកម្ពុជាក្រោម កំពុងត្រូវបានតុលាការសាកសួរនៅខាងក្នុង។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily
លោក ជា វណ្ណដា អាយុ៣០ និងលោក ដាវ ទេព អាយុ២៨ឆ្នាំ ដែលបានចូលរួមនៅក្នុងការតវ៉ារបស់គណបក្សប្រឆាំងចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ២០១៣មក ត្រូវបានចាប់ខ្លួននៅវត្តអង្គតាមិញ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១ ខែសីហា បន្ទាប់ពីនគរបាលមូលដ្ឋានបានលើកឡើងថា ខ្លួនទទួលបានសេចក្ដីរាយការណ៍មកថា អ្នកទាំងពីរនាក់នេះគឺជាអ្នកប្រើថ្នាំញៀន។មានតែលោក ជា វណ្ណដា ទេដែលត្រូវបានសាកសួរកាលពីម្សិលមិញ ហើយពេលចាកចេញពីតុលាការ លោកបានបដិសេធរាល់ការចោទប្រកាន់មកលើរូបលោក។
លោកបាននិយាយថា ”អាត្មាបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ព្រោះអាត្មាមិនបានប្រព្រឹត្តអំពើណាមួយទេ។ ការចោទប្រកាន់មិនយុត្តិធម៌ទេចំពោះអាត្មា។ មិនគួរណាចាប់ដាក់គុកឲ្យរងទុក្ខ ព្រោះអាត្មាមិនបានប្រព្រឹត្តដូចអ្វីដែលគេបានចោទប្រកាន់នោះទេ”។
យោងតាមនគរបាលបានឲ្យដឹងថា ព្រះសង្ឃទាំងពីរអង្គនេះត្រូវបានចាប់ខ្លួនដោយសារមានខោស្លីបរបស់ស្ត្រី អាវទ្រនាប់ ដាវ កាំបិត និងថ្នាំញៀនមេតំហ្វេតាមីនមួយចំនួនតូច។ ប៉ុន្តែលោក ជា វណ្ណដា បានលើកឡើងកាលពីម្សិលមិញថា លោកមិនដឹងអ្វីទេចំពោះវត្ថុតាងទាំងអស់នេះ។
លោកបាននិយាយបន្តដោយរំឭកពីថ្ងៃដែលលោកត្រូវបានចាប់ខ្លួនថា ”អាត្មាគឺជាមនុស្សស្អាតស្អំ ហើយអាត្មាទើបតែត្រឡប់មកពីសូត្រមន្តឲ្យគេ ហើយអាត្មាមិនព្យាយាមគេចខ្លួនទេ ពីព្រោះអាត្មាមិនបានប្រព្រឹត្ត [បទល្មើសណាមួយ] ឡើយ។ អាត្មាគិតថា គេចង់ធ្វើបាបអាត្មា”។
អំឡុងការសាកសួរលោក ជា វណ្ណដា ព្រះសង្ឃជាង៣០អង្គ និងអ្នកគាំទ្រប្រហែល២០នាក់ផ្សេងទៀតបានប្រមូលផ្ដុំគ្នានៅផ្លូវម្ខាងទៀតទល់មុខសាលាដំបូងរាជធានី ដោយស្រែកឡើងថា ”ដោះលែង! ដោះលែង! ដោះលែង!”។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៅអង្គការសិទ្ធិមនុស្សលីកាដូ ដែលក៏មានវត្តមាននៅកន្លែងតវ៉ាដែរនោះ បានចោទប្រកាន់តុលាការថា បានចូលរួមសមគំនិតដើម្បីដាក់ទោសព្រះសង្ឃព្រោះតែការចូលរួមនៅក្នុងការតវ៉ារបស់គណបក្សប្រឆាំងក្នុងពេលថ្មីៗនេះ។
លោកមានប្រសាសន៍ថា ”ខ្ញុំគិតថា ករណីនេះមិនប្រក្រតីទេ ហើយថា ការចាប់ខ្លួនព្រះសង្ឃទាំងពីរអង្គនេះ មានការរៀបផែនការរួចជាស្រេច”។ លោកបានគូសបញ្ជាក់ថា ព្រះសង្ឃទាំងពីរអង្គនេះបានចូលរួមនៅក្នុងដំណើរដឹកនាំដោយគណបក្សសង្គ្រោះជាតិចុះត្រួតពិនិត្យព្រំដែនកម្ពុជា-វៀតណាមនៅក្នុងខេត្តស្វាយរៀងកាលពីថ្ងៃទី១៩ ខែកក្កដា។
លោកបានមានប្រសាសន៍បន្តថា ”យើងដឹងថា បច្ចុប្បន្ន បញ្ហាក្ដៅគឺបញ្ហាព្រំដែន ហេតុដូច្នេះហើយទើបមានការចាប់ខ្លួន និងការឃុំខ្លួនព្រះសង្ឃទាំងពីរអង្គនេះ”។ សុខ-អ៊ីម ព្រមទាំងបុគ្គលិកក្រុមហ៊ុន
អេស អាយ គ្រុប (S.I Group),
អេស អាយ ត្រាវែល (S.I Travel),
អេស អាយ កុំព្យូទ័រតិចណូឡូជី (S.I Computer Technology) និង
អេស អាយ នេត (S.I Net ផ្តល់សេវាអ៊ីនធឺណិត) ដែលមានទីតាំងនៅអគារ អេស អាយ លេខ ៩៣ មហាវិថីព្រះសីហនុ
បានសហការជាមួយពុទ្ធិកបណ្ឌិតសភានៃ
សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា
មានលោកបណ្ឌិត កុល ផេង ជាប្រធានក្រុមប្រឹក្សាភិបាល
លោកគ្រូ ធម្មានន្ទ អគ្គលេខាធិការ
បានបង្កើតគេហទំព័រនេះទុកជាធម្មទានជូនដល់ពុទ្ធបរិស័ទទាំងអស់ ជាសម្បត្តិក្នុងព្រះពុទ្ធសាសនា សម្រាប់ពុទ្ធបរិស័ទ មានព្រះសង្ឃ ឧបាសក ឧបាសិកាជាដើម សិក្សាប្រតិបត្តិឲ្យបានត្រឹមត្រូវ ដើមី្បបង្កើននូវសាមគ្គីធម៌ និងសេចក្តីស្ងប់កាយវាចាចិត្ត កម្ចាត់បង់នូវភាពហិង្សាដល់គ្នានឹងគា្ន នាំមកនូវសុខសន្តិភាព ទូទាំងពិភពលោកជាយូរអង្វែងតរៀងទៅ ។
សូមឧទ្ទិសមហាកុសលនេះជូនចំពោះបុព្វការីជន មានមាតាបិតា ជីដូនជីតា និងគ្រូឧបជ្ឈាយាចារ្យមួយអន្លើ ដោយពពួកញាតិក្នុងសង្សារវដ្តគ្រប់ៗគ្នា សូមអស់លោកដ៏មានគុណទាំងអស់នោះ អញ្ជើញទទួលអនុមោទនាត្រេកអរ ហើយសូមបានសម្រេចនូវឧត្តមប្រយោជន៍ព្រមទាំងបានសោយសុខក្នុងសុគតិភព និងបានសម្រេចព្រះនិព្វានជាអវសាន កុំបីឃ្លៀងឃ្លាតទៅជាប្រការដទៃឡើយ ។
No comments:
Post a Comment